ទីតាំងរបស់អ្នក:ទំព័រដើម > សំណួរ – ចម្លើយ
ទទួលយោបល់ ចម្លើយ និងព័ត៌មានផ្សេងៗ
កញ្ចប់សេវាកម្មពិសេស

ខ្ញុំប្រើប្រាស់អ៊ិនធឺណិតនៅពេលរាត្រីច្រើន តើ Seatel មានកញ្ចប់សេវាកម្មពិសេសដែរឬទេ?

គម្រោងរាត្រីឥតកំណត់របស់ Seatel ត្រឹមតែ0.1ដុល្លារតែប៉ុណ្ណោះក្នុងការភ្ជាប់ម្តង នឹងអាចប្រើប្រាស់អ៊ិនធឺណិតល្បឿនលឿនឥតកំណត់ និងការហៅទូរស័ព្ទក្នុងប្រព័ន្ធឥតកំណត់ចំនួន10ម៉ោង (23:00-9:00)។

តើ Seatel មានកញ្ចប់សេវាកម្មពិសេសអ្វីខ្លះ?

កញ្ចប់សេវាកម្ម Seatel ចំណេញច្រើន ងាយស្រួលបត់បែន និងសូមណែនាំនូវកញ្ចប់សេវាកម្មផ្សេងៗគ្នាទៅតាមស្ថានភាពនៃការចំណាយប្រចាំខែរបស់អតិថិជន ។

សម្រាប់អតិថិជនដែលចំណាយប្រចាំខែចាប់ពី$1-$4 សូមណែនាំឱ្យប្រើប្រាស់គម្រោង”កញ្ចប់សេវាកម្ម30ថ្ងៃ” 

រួមបញ្ចូលទាំងទិន្នន័យអ៊ិនធឺណិត ការហៅទូរស័ព្ទ និងការផ្ញើរសារ មានសុពលភាព30ថ្ងៃ!

គម្រោងប្រចាំខែ 4ដុល្លារ រួមបញ្ចូលទិន្នន័យឥតកំណត់ និងការហៅទូរស័ព្ទក្នុងប្រព័ន្ធឥតកំណត់!
សម្រាប់អតិថិជនដែលប្រើប្រាស់ប្រចាំខែលើសពី$5 សូមណែនាំឱ្យប្រើប្រាស់គម្រោង”Freedom Plan” 

គម្រោងទិន្នន័យឥតកំណត់៖ ប្រើប៉ុណ្ណាគិតប៉ុណ្ណោះ ត្រឹមតែ$1ក្នុងការភ្ជាប់ម្តង  នឹងទទួលបានការបញ្ចុះតម្លៃកើនឡើងដោយស្វ័យប្រវត្តិ និងមានសុភាពរយៈពេល 60ថ្ងៃ ហើយទិន្នន័យអាចផ្ទេរបាន!

គម្រោងសន្ទនាដោយសេរី ៖ គម្រោង 2$ ហៅទូរស័ព្ទក្នុងប្រព័ន្ធឥតកំណត់៖ រួមបញ្ចូលការហៅទូរស័ព្ទក្នុងប្រព័ន្ធឥតព្រំដែន (មានសុពលភាពរយៈពេល30ថ្ងៃ)!

សូមណែនាំឳ្យភ្ជាប់៖ គម្រោងទិន្នន័យឥតកំណត់ + គម្រោងសន្ទនាដោយសេរី ចំណេញថវិកា មិនមានក្តីព្រួយបារម្មណ៍ ។

អាជីវកម្ម SEATEL WIFI

តើធ្វើយ៉ាងណាដើម្បីទទួលបានសេវាកម្ម SEATEL WIFI ?

គ្រាន់តែទៅទីតាំងដែលមានសេវាគ្របដណ្តប់របស់ Seatel WIFI រួចភ្ជាប់អ៊ិនធឺណិត ហើយ log in នោះនឹងអាចប្រើបានហើយ ។

ចំពោះការប្រើប្រាស់លើកដំបូង ត្រូវចុះឈ្មោះគណនី Seatel WIFI នៅក្នុងកម្មវិធី Seashop APP (អតិថិជនដែលប្រើប្រាស់ Seatel 018 និងអតិថិជនដែលមិនបានប្រើប្រាស់ Seatel 018អាចចុះឈ្មោះបានដូចគ្នា) ។

បន្ទាប់ពីចុះឈ្មោះរួច (អតិថិជន 018 នឹង Login ចូលដោយស្វ័យប្រវត្តិតែម្តង) រួចចុច “សេវាកម្មទូរគមនាគមន៍” រួចចុច “ការភ្ជាប់សេវា WIFI” នោះនឹងអាចប្រើប្រាស់បានហើយ ។

ដំណាក់កាលលម្អិតសូមចូលទៅកាន់៖ https://www.seatelgroup.com/kk/service-and-tariff_kk/seatel-wifi-kh/

តើថ្លៃសេវាកម្មចម្បងរបស់ SEATEL WIFI មានដូចម្តេចខ្លះ ?

ថ្លៃសេវាកម្មចម្បងគឺ៖ 1 USD / 0.5 USD

ប្រសិនបើអ្នកជាអតិថិជន SEATEL 018 នោះថ្លៃសេវាកម្មគឺ 1 USD = 5 GB/ 0.5 USD = 2GB

ប្រសិនបើអ្នកមិនមែនជាអតិថិជន SEATEL 018 នោះថ្លៃសេវាកម្មគឺ 1 USD = 3GB/ 0.5 USD = 1GB

អាជីវកម្មក្រុមហ៊ុន

តើ Seatel មានសេវាកម្មបែបណាខ្លះ?

Seatelឆ្ពោះទៅរកការផ្តល់សេវាកម្មគ្រប់ជ្រុងជ្រោយដល់ក្រុមអតិថិជន ការធ្វើឲ្យទៅជាលក្ខណៈផ្ទាល់ខ្លួន និងដោះស្រាយរាល់បញ្ហាទូរគមនាគមន៍ បំពេញតម្រូវការការវិវត្តន៍ទៅជាព័ត៌មានវិទ្យាគ្រប់សហគ្រាស និងអតិថិជនគ្រប់ជាន់ថ្នាក់។

អាជីវកម្ម៖ បណ្តាញអ៊ិនធឺណិតពិសេស ទិន្នន័យពិសេស ម៉ាស៊ីនមេCloud ការគ្រប់គ្រងម៉ាស៊ីនមេIDC ការិយាល័យចល័តOA ទូរស័ព្ទអចល័ត ការធ្វើសន្និសីទវីដេអូ ប្រអប់សារសម្រាប់សហគ្រាស ការដាក់ប្រព័ន្ឋGPSនៅលើរថយន្ត កម្មវិធី (APP) ធ្វើការបញ្ជាទិញ ។

តើធ្វើការសាកសួរ ឬធ្វើប្រតិបត្តិការសេវាកម្មយ៉ាងដូចម្តេច?

លោកអ្នកអាចទំនាក់ទំនងទូរស័ព្ទផ្នែកអតិថិជន 0189800800/1800 ឬទាក់ទងជាមួយប្រធានគ្រប់គ្រងអតិថិជនរបស់លោកអ្នក ។

បច្ចេកវិទ្យា 4G VoLTE និងផ្សេងៗ

តើ 4G VoLTE ជាអ្វី?

4G VoLTE គឺជាសេវាហៅជាសម្លេងនៃ IMS ។ បណ្តាញ 4G របស់ក្រុមហ៊ុន Seatel មិនត្រឹមតែផ្តល់នូវសេវាកម្មទិន្នន័យល្បឿនខ្ពស់តែប៉ុណ្ណោះទេ ថែមទាំងមានផ្តល់នូវការសន្ទនាក្នុងទូរស័ព្ទដែលមានគុណភាពសម្លេងច្បាស់លាស់ ។

ហេតុអ្វីបានជាស៊ីមកាត Seatel មិនអាចប្រើប្រាស់ជាមួយទូរស័ព្ទដទៃមួយចំនួន ?

បច្ចុប្បន្ន Seatel កំពុងប្រើប្រាស់បណ្តាញ 4G B5/B7 ដូច្នេះទូរស័ព្ទត្រូវតែគាំទ្រជាមួយនឹង 4G B5/B7 ទន្ទឹមនឹងនោះក៏ត្រូវគាំទ្រនឹងបណ្តាញ VOLTE ផងដែរទើបអាចដំណើរការបានល្អ ។ ក្រុមហ៊ុន Seatel ក៏បានផ្តល់នូវទូរស័ព្ទដៃជាច្រើនប្រភេទផងដែរ ។ ព័ត៌មានបន្ថែមសូមចូលទៅកាន់ : https://goo.gl/LqQR3t

​ហេតុអ្វីបានជាទូរស័ព្ទដៃប្រើប្រាស់បានតែអ៊ិនធឺណិត មិនអាចហៅចេញបាន?

នៅពេលដែលប្រើប្រាស់បណ្តាញ VoLTE ដើម្បីហៅទូរស័ព្ទ ប៉ុន្តែទូរស័ព្ទនោះត្រូវតែគាំទ្រជាមួយនឹងបណ្តាញ VoLTE និងដាក់ដំណើរការ VoLTE ។ វិធីសាស្រ្តនៃការដាក់ដំណើរការ៖ ចូលក្នុង ការកំណត់-ឥតខ្សែ & បណ្តាញ-ច្រើនទៀត-បណ្តាញចល័ត-បើកដំណើរការ 4G LTE ។ ប្រសិនបើនៅតែមិនទាន់ជោគជ័យ សូមឆ្ពោះទៅកាន់ Seatel Shop ដើម្បីធ្វើការសាកសួរ ។

តើធ្វើការកំណត់ និងចែករំលែកអ៊ិនធឺណិតក្នុងទូរស័ព្ទយ៉ាងដូចម្តេច?

ការចែករំលែកអ៊ិនធឺណិតក្នុងទូរស័ព្ទ តម្រូវអោយបើក ការភ្ជាប់ & ហតស្ពតចល័ត ។ ការកំណត់មានដូចតទៅ៖ ការកំណត់-ឥតខ្សែ & បណ្តាញ-ច្រើនទៀត-ការភ្ជាប់ & ហតស្ពតចល័ត-បើកវ៉ាយហ្វាយហតស្ពតចល័ត (ការកំណត់វ៉ាយហ្វាយហតស្ពត អាចកំណត់ឈ្មោះ និងលេខកូដវ៉ាយហ្វាយបានហតស្ពតបាន) ។ ទូរស័ព្ទដទៃទៀតគ្រាន់តែបើក WLAN នោះនឹងអាចរកឃើញវ៉ាយហ្វាយហតស្ពតដែលបានចែករំលែករួចហើយនោះ ។

តើធ្វើការអាប់ដេតកម្មវិធីទូរស័ព្ទដៃដោយវ៉ាយហ្វាយដោយរបៀបណា ?

ក្នុងពេលដែលទូរស័ព្ទកំពុងតែមានភ្ជាប់អ៊ិនធឺណិត សូមចុច៖ កំណត់-អំពីទូរស័ព្ទ-Wireless update-កំណែ Android ។ ប្រសិនបើឆែករកឃើញជំនាន់ថ្មី នោះធ្វើការទាញយករួចអាចធ្វើការអាប់ឌេតបានហើយ ។

តើក្រុមហ៊ុន Seatel បានបើកនូវបណ្តាញខ្សែទូរស័ព្ទណាខ្លះដល់អតិថិជន? ហើយការស្នើរសុំបើកលេខទូរស័ព្ទទាំងនោះទាមទារអោយមានល័ក្ខខ័ណ្ឌអ្វីខ្លះ ?

បច្ចុប្បន្ន ក្រុមហ៊ុនយើងខ្ញុំកំពុងប្រើប្រាស់ខ្សែទូរស័ព្ទ 018 ចំពោះលេខទូរស័ព្ទដែលយើងខ្ញុំបានដាក់លក់ លោកអ្នកអាចធ្វើការជ្រើសរើសនិងទិញនៅគ្រប់បណ្តាហាងលក់នានា ។ នៅក្នុងកម្មវិធី Seashop ក្នុងទូរស័ព្ទដៃ ប្រសិនបើលេខនោះតម្លៃក្រោម 300ដុល្លារលោកអ្នកអាចរើសបានតាមចិត្ត ប៉ុន្តែបើលេខនោះមានតម្លៃលើសពី 300ដុល្លារ ត្រូវទំនាក់ទំនងមកខាងផ្នែកទីផ្សារដើម្បីស្នើរសុំបើកលេខនោះរួចទើបអាចប្រើប្រាស់បាន ។

គម្រោង Sea Happy Journey

តើគម្រោង SEA HAPPY JOUNEY មានផ្តល់សេវាកម្មអ្វីខ្លះ?

គម្រោង SEA HAPPY JOUNEY មានផ្តល់ជូនការជួលទូរស័ព្ទ និងការជួល WiFI តាមខ្លួនក្នុងរយៈពេល 7ថ្ងៃ/30ថ្ងៃ ។ តម្លៃគឺ៖ 5 USD/20 USD និងមានផ្តល់ជូនទិន្នន័យអ៊ិនធឺណិតឥតកំណត់ ។

តើការជួល និង សងឧបករណ៍វិញក្នុងគម្រោង SEA HAPPY JOUNEY ធ្វើឡើងយ៉ាងដូចម្តេច?

ជួលឧបករណ៍៖ ធ្វើប្រតិបត្តិការនៅតាមហាងSeatel Shop ព្រលានយន្តហោះភ្នំពេញ/សៀមរាប/ក្រុងព្រះសីហនុ ឬនៅការិយាល័យកណ្តាលក្រុមហ៊ុន SEATEL (ទីតាំងនៅផ្លូវ 432) ដោយមានភ្ជាប់មកជាមួយនូវលិខិតឆ្លងដែន ។

សងឧបករណ៍៖ ធ្វើការសងឧបករណ៍នៅតាមហាង Seatel Shop ណាមួយក៏បាន ដោយភ្ជាប់មកជាមួយនូវលិខិតឆ្លងដែន និងឧបករណ៍ដែលបានជួល ។ (គោលការណ៍នៃការប្រគល់ប្រាក់កក់វិញ និងអាស័យដ្ឋាននៃហាង Seatel Shop សូមចូលទៅកាន់៖https://www.seatelgroup.com/kk/service-and-tariff_kk/sea-happy-journey/)

ហេតុអ្វីបានជា SEATEL ផ្តល់សេវាកម្មជួលឧបករណ៍ដល់ភ្ញៀវទេសចរណ៍ បែរជាមិនធ្វើការលក់កាត និងកញ្ចប់សេវាកម្មវិញ ?

ក្រុមហ៊ុន SEATEL បានផ្តល់នូវសេវាកម្មអ៊ិនធឺណិត 4G ដ៏ធំ និងលឿនជាងគេក្នុងប្រទេសកម្ពុជា ដែលមានលក្ខណៈពិសេសផ្ទាល់ខ្លួន ។ ក្រុមហ៊ុនយើងខ្ញុំមានផ្តល់ជូននូវសេវាកម្មជួលទូរស័ព្ទ និងឧបករណ៍ដែលត្រឹមត្រូវនឹងស្តង់ដាបណ្តាញអ៊ិនធឺណិត ដើម្បីធានាថាអតិថិជនអាចប្រើប្រាស់បានរលូន ជាមួយនឹងបណ្តាញ 4G ល្បឿនលឿនមិនមានការធ្លាក់ចុះ ។ ទន្ទឹមនឹងនោះ អតិថិជនដែលបានជួលឧបករណ៍អាចទទួលបានកម្មវិធីទេសចរណ៍ APP របស់ក្រុមហ៊ុន SEATEL ដោយឥតគិតថ្លៃ ដែលជាជំនួយការសម្រាប់ដំណើរកំសាន្ត ព្រមទាំងមានផ្តល់ជូននូវព័ត៌មានសំខាន់ៗនៃការស្នាក់នៅ ម្ហូបអាហារ និងសេវាកម្មបកប្រែភាសាតាមរយៈអនឡាញ ។

ការប្រើប្រាស់ទូរស័ព្ទ

តើមានទូរស័ព្ទម៉ូឌែលណាខ្លះដែលអាចប្រើស៊ីមកាត Seatel 018 បាន?

ចម្លើយ៖ ចាំបាច់ត្រូវតែជាទូរស័ព្ទ 4G ដែលគាំទ្រ Band B5/B7 និងមានសមត្ថភាព VoLTE (សន្ទនាសម្លេងច្បាស់) ។ បច្ចុប្បន្នម៉ូឌែលខាងក្រោមនេះអាចគាំទ្រជាមួយបណ្តាញ Seatel 4G៖ SAMSUNG S6/S7/S8 NOTE5/J2/J5/J7 Huawei P9/P10 ZTE និងម៉ូឌែល Freetel របស់ជប៉ុន ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន Seatel បានផ្តល់នូវម៉ូឌែលទូរស័ព្ទ4Gជាងដប់ប្រភេទ ដែលមានតម្លៃចាប់ពី 25 ដល់ 180ដុល្លារ ។ ព័ត៌មានបន្ថែមសូមចូលទៅគេហទំព័រ រួចឆែកមើលក្នុង “ឧបករណ៍” ។

បញ្ជាក់៖ ម៉ូឌែល iPhone បច្ចុប្បន្នកំពុងតែអាប់ឌែត ដើម្បីគាំទ្រនឹងបណ្តាញSeatel 4G ។

ទូរស័ព្ទដៃមានបញ្ហាគួរដោះស្រាយបែបណា?

ចម្លើយ៖ អតិថិជនអាចមកប្តូរយកប្រាក់វិញ ឬប្តូរទូរស័ព្ទថ្មីក្នុងរយៈពេល7ថ្ងៃ នៅតាមបណ្តាហាងSeatel Shop និងបណ្តាញចែកចាយទូរស័ព្ទចល័តរបស់ក្រុមហ៊ុនSeatel ។ ព្រមទាំងមានការធានាជួសជុលរយៈពេលមួយឆ្នាំ និងមានធានាលើគុណភាពគ្រឿងបន្លាស់ ។ ព័ត៌មានបន្ថែមសូមចូលក្នុងគេហទំព័រ រួចចុចមើល “ឧបករណ៍” រួចចុច “បន្ទាប់ពីការលក់” ។

តើធ្វើដូចម្តេចដើម្បីប្រើប្រាស់ទូរស័ព្ទ Seatel អោយកាន់តែល្អ?

ចម្លើយ៖ ទូរស័ព្ទដៃSeatelអាចប្រើប្រាស់បានឥតខ្ចោះជាមួយបណ្តាញអ៊ិនធឺណិតល្បឿនលឿន និងសន្ទនាសម្លេងច្បាស់ VOLTE ប៉ុន្តែត្រូវប្រយ័ត្នចំពោះការបិតបើកប្រព័ន្ធ VOLTE (របៀបបើក៖ ការកំណត់ – ឥតខ្សែ & បណ្តាញ – បណ្តាញចល័ត – បើកប្រព័ន្ធ 4G LTE) ។ ប្រសិនបើជាទូរស័ព្ទស៊ីមពីរ សូមប្រើស៊ីមកាត Seatel ធ្វើជាស៊ីមកាតចំបងក្នុងការប្រើប្រាស់អ៊ិនធឺណិត ។ ក្រៅពីនេះ ទូរស័ព្ទដៃ Seatel មានកម្មវិធីគ្រប់គ្រងការបិតបើកកម្មវិធីផ្សេងៗដោយស្វ័យប្រវត្តិ ដែលអាចសន្សំសំចៃថ្ម និងប្រើបានរលូន ។ 

ប្រសិនបើទូរស័ព្ទដៃ Seatel មានការ Lock ស៊ីម ត្រូវធ្វើដូចម្តេច?

ចម្លើយ៖ ប្រសិនបើមានបញ្ហា Lock ស៊ីម សូមកុំបារម្មណ៍ វាមិនប៉ះពាល់ដល់ការLock ទូរស័ព្ទនោះទេ ។ សូមដោះស៊ីមកាតខាងក្រោមចេញ រួចដាក់ស៊ីមកាតSeatelចូលក្នុងស៊ីមទីមួយ ហើយដាក់ស៊ីមប្រព័ន្ធផ្សេងចូលក្នុងស៊ីមទីពីរ ឬមិនចាំបាច់ដាក់ក៏បាន ។ ប្រសិនបើមានបញ្ហាផ្សេងៗសូមហៅមកកាន់សេវាកម្មហតឡាញរបស់ Seatel ឬធ្វើការសាកសួរនៅតាមបណ្តាហាង Seatel Shop ។

តើធ្វើការស៊ែរអ៊ិនធឺណិតអោយអ្នកដទៃដោយរបៀបណា?

ចម្លើយ៖ ត្រូវបើកហតស្ពតទើបស៊ែរអ៊ិនធឺណិតបាន ។ វិធីសាស្រ្តបើកហតស្ពតមានដូចខាងក្រោម៖ ការកំណត់ – ឥតខ្សែ & បណ្តាញ – ការភ្ជាប់ & ហតស្ពតចល័ត – បើកវ៉ាយហ្វាយហតស្ពតចល័ត (អាចកំណត់ឈ្មោះ និងលេខកូដហតស្ពតបាន) ។ បន្ទាប់មកទូរស័ព្ទផ្សេងទៀតគ្រាន់តែបើក WLAN នឹងអាចស្វែករកហតស្ពតដែលបានស៊ែរនេះបានហើយ ។

លេខទូរស័ព្ទទំនាក់ទំនង 24ម៉ោង : 0189 800 800